ស្វាគមន៍មកកាន់ បុស្បា ប្រផឹធី
បុស្បា គឺជាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យពិសេសមួយ។ សម្រាប់យើង ការកសាងមិនមែនគ្រាន់តែបង្កើតរចនាសម្ព័ន្ធដែលចាក់ឫសក្នុងគ្រឹះរឹងមាំឥតខ្ចោះប៉ុណ្ណោះទេ វាក៏សំដៅដល់ការបង្កើតលំនៅឋានផងដែរ។ ជាកន្លែងដែលអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិ និងមានសេចក្តីស្រឡាញ់ដូចគ្នា។ ជាទីជម្រកដែលអ្នកមិនភ័យខ្លាចក្នុងស្ថានភាពដែលងាយរងគ្រោះបំផុតនោះឡើយ។ ប៉ុន្តែអ្វីៗទាំងអស់នេះមិនអាចធ្វើទៅបានដោយគ្មានការលើកកំលាំងចិត្តបំផុតនោះដែរ។ នេះជាមូលហេតុដែលយើងវិនិយោគលើជំនាញ និងធនធានរបស់យើង ដើម្បីធានាថាយើងសាងសង់ជូនអ្នកនូវផ្ទះដែលរួមបញ្ចូល បច្ចេកវិទ្យាទំនើប ហេដ្ឋារចនាសម្ព័ន្ធល្អបំផុត ព្រមទាំងផ្នែកខាងក្រៅ និងខាងក្នុងមានភាពទាក់ទាញ ដែលអាចសម្រាកមានផាសុកភាពជាទីគាប់ចិត្ត។
យើងត្រូវបានបង្កើតឡើងដោយឥស្សរជនឈានមុខគេមួយចំនួនរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអាជីវកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា អចលនទ្រព្យ ពាណិជ្ជកម្ម និងលំនៅឋាន។
ការធ្វើដំណើររបស់យើង គឺដើម្បីអភិវឌ្ឍអចលនទ្រព្យលំនៅឋានប្រកបដោយគុណភាព ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក ការធ្វើដំណើរបានប្រព្រឹត្តទៅយ៉ាងសកម្ម។ នៅឆ្នាំ២០២១ យើងនឹងបង្កើតប្រវត្តិសាស្ត្រដោយការសាងសង់វីឡាភ្លោះ វីឡាទំនើប វីឡាឃ្វីន និងហាងលក់ទំនិញជាពិសេស ដែលស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា (បុស្បា អប្សរមេរា)។
សមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍអចលនទ្រព្យលំនៅឋានប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលផ្តល់ជូននូវផាសុកភាព ធ្វើឱ្យយើងមានភាពខុសប្លែកពីដៃគូប្រកួតប្រជែងរបស់យើង។